News

ភ្ញាក់ផ្អើលជាមួយនឹងគ្រឿងបរិក្ខាកន្លែងចម្អិនអាចផ្តល់ប្រាក់ចំណេញជាច្រើន!!!!
តើត្រូវធ្វើបែបណាដើម្បីឲ្យគ្រឿងបរិក្ខានៅកន្លែងចម្អិនផ្តល់នូវប្រាក់ចំណូលកាន់តែខ្ពស់? ពីហាងលក់ទូទឹកកក និងទូក្លាសសេKoolershopសូមណែនាំពីគន្លឹះដូចខាងក្រោម ៖
១. ស្វែងរកឧបករណ៍សម្រាប់កន្លែងចម្អិនណាដែលមានគុណភាព ៖ អ្វីដែលត្រូវធ្វើគឺត្រូវពិនិត្យមើលទៅលើកម្រិតនៃការស៊ីភ្លើងនៅលើផលិតផលនោះ ។ មានផលិតផលជាច្រើនដែលមានកម្រិតនៃការស៊ីភ្លើងរបស់វាគឺមិនដូចគ្នាឡើយ ។ ថ្វីត្បិតតែផលិតផលដែលស៊ីភ្លើងតិចវាមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែវាបានជួយអ្នកឲ្យសន្សំប្រាក់បានកាន់តែច្រើនក្នុងមួយខែៗដែលគិតទៅគឺចំណេញជាងការជាវផលិតផលដែលថោកក៏ប៉ុន្តែចំណាយប្រាក់ច្រើនទៅលើថ្លៃភ្លើង ។
២. ធ្វើឲ្យឧបករណ៏របស់អ្នកធ្វើការឲ្យអ្នក ៖ ប្រាកដណាស់ វាជាហេតុផលមួយដែលអ្នកទិញឧបករណ៍កន្លែងចម្អិនក្នុងគោលបំណងចង់ឲ្យវាផ្តល់ផលប្រយោជន៏ឲ្យអ្នកវិញចំពោះការចំណាយប្រាក់ទៅលើការទិញវា ។ គន្លឹះសំខាន់នោះគឺត្រូវស្វែងរកពត៌មាននៃឧបករណ៏ និងធ្វើការប្រៀបធៀបដោយជ្រើសរើសមួយណាដែលផ្តល់ទាំងការណែនាំ និងត្រូវនឹងត្ម្រូវការនៃភោជនីយដ្ឋានរបស់អ្នក ។
៣. គ្រឿងបរិក្ខាកន្លែងចម្អិនដែលថ្មីអាចជួយបង្កើនចំណូល ៖ ទោះបីឧបករណ៏នៅកន្លែងចម្អិនម្ហូបចាស់ៗនៅតែដំណើការបានក្តី ប៉ុន្តែវាគឺមើលទៅគឺមិនមាននូវសោភ័ណភាពនោះទេ ។ ការប្រើប្រាស់នូវផលិតផលដែលថ្មី អាចផ្តល់់នូវសោភ័ណ និងភាពទាក់ទាញពីសំណាក់អតិថិជនដែលមើលទៅប្រកបដោយអនាម័យនិងគុណភាព ។
koolershop is the best refrigerator and freezer shop in Cambodia!
www.koolershop.com
- Felix Hendrata

អាថ៌កំបាំងក្នុងការសន្សំសំចៃប្រាក់លើបញ្ហាសម្រាមសម្រាប់ភោជនីយដ្ឋាន
តើអ្នកដឹងថាក្នុងមួយថ្ងៃៗ ភោជនីយដ្ឋានរបស់អ្នកខាតបង់ប្រាក់ប៉ុន្មានទៅលើបញ្ហាសម្រាម?តើអ្នកត្រូវធ្វើបែបណាខ្លះដើម្បីឲ្យសម្រាមនៅក្នុងភោជនីយដ្ឋានរបស់អ្នកត្រូវបានកាត់បន្ថយ? ពីហាងលក់ទូទឹកកក និងទូក្លាសសេKoolershop សូមណែនាំពីវិធីសាស្ត្រមួយចំនួនដូចខាងក្រោម ៖
១. បង្កើតជាក្រុមបុគ្គលិកសម្រាប់ឲ្យពួកគាត់មើលការខុសត្រូវ ៖ នៅពេលជ្រើសរើសបុគ្គលិកសម្រាប់ការងារមួយនេះ គប្បីធ្វើការថ្លឹងថ្លែងទៅលើភាពដែលអាចធ្វើបានរបស់ពួកគាត់ ជាជាងការជ្រើសរើសបុគ្គលិកច្រើនតែគ្មានប្រសិទ្ធភាព ។
២. ការប្រើប្រាស់ឡើងវិញ(Recycling) ៖ ត្រូវធ្វើការបែងចែកប្រភេទសម្រាមឲ្យបានច្បាស់លាស់់ទៅតាមប្រភេទនៃសម្រាមទាំងនោះថាតើប្រភេទសម្រាមណាខ្លះដែលអាចប្រើប្រាស់ឡើងវិញ និងសម្រាមណាដែលមិនអាចប្រើប្រាស់ឡើងវិញបាន ។
៣. រក្សាទុកផ្លែឈើនិងបន្លែឱ្យបានត្រឹមត្រូវ ៖ ជាមួយនឹងការផ្ទុកអាហារសមស្របអ្នកពង្រីកពេលវេលានៃការប្រើប្រាស់លើវាបាន។ ការស្តុកទុកបានត្រឹមត្រូវរួមបញ្ចូលទាំងការលាងសំអាតផ្លែឈើនិងបន្លែដោយ រក្សាទុកនៅក្នុងទូទឹកកក ឬទូក្លាសសេសមស្របមួយ និងនៅក្នុងកន្លែងដែលសមស្របណាមួយដែលមានកាលបរិច្ឆេទកំណត់ពីរយៈពេលនៃការផ្ទុក។
Koolershop is the best refrigerator and freezer shop in Cambodia.
- Felix Hendrata

អាថ៌កំបាំងដែលធ្វើឲ្យអតិថិជនមានអារម្មណ៍កក់ក្តៅនឹងសេវាកម្មម្ហូបអាហារ
ជារើយៗ អតិថិជនតែងមានការមិនសប្បាយចិត្តនៅពេលដែលទៅញ៉ាំអាហារ ហើយធ្វើការរងចាំក្នុងរយៈពេលយូរ ។ តើគួរធ្វើបែបណាដើម្បីដោះស្រាយនូវបញ្ហានេះ? ឈប់បារម្ភទៅ! ពីហាងលក់ទូទឹកកក និងទូក្លាសសេKoolershop សូមបង្ហាញពីដំណោះស្រាយមួយចំពោះបញ្ហាខាងលើ នោះគឺការប្រើប្រាស់នូវទូក្លាសសេសម្រាប់ជាជំនួយដល់ការចម្អិន។ ទូក្លាសសេ អាចឲ្យយើងរៀបចំបន្លែរួចជាស្រេចសម្រាប់មុខម្ហូបផ្សេងៗដោយរក្សាគុណភាពនៃបន្លែ និងសាច់ក្នុងរយៈពេលយូរ ។ នៅពេលដែលភ្ញៀវធ្វើការកុម្ម៉ង់មុខម្ហូបណាមួយ យើងអាចធ្វើការចម្អិនភ្លាមៗ ។ ដូចនេះអ្នកនឹងធ្វើឲ្យអតិថិជនរបស់អ្នកកាន់តែមានអារម្មណ៍កក់ក្តៅជាមួយនឹងសេវាកម្មម្ហូបអាហាររបស់អ្នក ។
- Felix Hendrata

3 reasons why use equipment cost more
មិនថាភោជនីយដ្ឋាន ឬហាងតូចធំនោះទេការជ្រើសរើសនូវគ្រឿងបរិក្ខាសម្រាប់ជំនួយដល់ដំណើរការអាជីវកម្មគឺជារឿងដ៏សំខាន់ ប៉ុន្តែអ្នកមិនដឹងទេថាការប្រើប្រាស់នោះកំពុងតែធ្វើឲ្យអ្នកចំណាយប្រាក់យ៉ាងច្រើនក្នុងមួយខែៗ ។ ហេតុអ្វី?
១. ការជ្រើសរើសផលិតផលខុស ៖ គុណភាពនៃផលិតផលគឺជាកត្តាចម្បង កាលណាយើងជ្រើសរើសចំនូវផលិតផលដែលគ្មានគុណភាព គឺងាយស្រួលក្នុងការខូច ក៏ដូចជាស៊ីភ្លើងខ្លាំងទៀតផង ។
២. ការប្រើប្រាស់ដែលមិនបានត្រឹមត្រូវតាមការណែនាំ ៖ ជាទូទៅគ្រប់គ្រឿងបរិក្ខាទាំងអស់សុទ្ធតែមានសៀវភៅណែនាំពីការប្រើប្រាស់ឲ្យត្រូវតាមរបៀប និងបែបបទរបស់វា។ ប៉ុន្តែជាធម្មតាអ្នកប្រើប្រាស់ភាគច្រើនគឺមិនយកចិត្តទុក្ខដាក់ទៅលើវាឡើយ។
៣. ការជាវផលិតផលដែលគ្មានការធានាគុណភាពបានត្រឹមត្រូវ ឬការធានាមានរយៈពេលខ្លីដែលបង្ហាញថាគុណគឺមិនល្អ។ ប៉ុន្តែផ្ទុយមកវិញ ផលិតផលដែលមានការធានាត្រឹមត្រូវពីក្រុម ជាពិសេសគឺមានការធានារយៈពេលយូគឺជាផលិតផលល្អដែលផ្តល់ទំនុកចិត្តដល់ការប្រើប្រាស់ ។
Koolershop ហាងលក់ទូទឹកកក និងទូក្លាសសេល្អជាងគេនៅកម្ពុជា ។
- Felix Hendrata

អាថ៌កំបាំងមួយដែលគួរធ្វើក្នុងការបម្រើភេសជ្ជៈដល់អតិថិជន
ពីហាងលក់ទូទឹកកក និងទូក្លាសសេ Koolershop សូមណែនាំអាថ៌កំបាំងមួយចំនួនដែលអ្នកគួរយកចិត្តទុក្ខដាក់ទៅលើភេសជ្ជៈសម្រាប់បម្រើដល់ភ្ញៀវ ។ ជាការពិត មិនថាហាងតូចៗ ឬក៏ជាភោជនីយដ្ឋានធំៗនោះទេ ការទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនគឺជារឿងមួយដ៏សំខាន់។ ភេសជ្ជៈដែលត្រជាក់ និងមានអនាម័យ គឺជាតម្រូវការយ៉ាងសំខាន់របស់អតិថិជននៅពេលបរិភោគអាហារ។ អ្នកគប្បីដាក់ផ្កាប់ចំពោះភេសជ្ជៈកំប៉ុងនៅពេលជូនភ្ញៀវ ដើម្បីធានានូវភាពមានអនាម័យ ព្រោះថាមុនពេលដែលយកភេសជ្ជៈបម្រើដល់ភ្ញៀវ គ្រប់ហាងទាំងអស់សុទ្ធតែបានលាងសម្អាត ដូចនេះការផ្កាប់នូវកំប៉ុងដូចនេះ អាចធ្វើឲ្យទឹកកកដែលនៅជាប់នោះធ្លាក់ចេញ និងចៀសវាងការជាប់ធូលីតូចៗ នៅនឹងមាត់កំប៉ុងនោះ ។
- Felix Hendrata

លក់ភេសជ្ជៈបានកាន់តែច្រើនជាមួយនឹងទូក្លាសសេ
វាជាការលំបាកមួយក្នុងការបើកដំណើរការហាងលក់ភេសជ្ជៈមួយឲ្យជោគជ័យ ។ មធ្យោបាយតូចមួយដែលអាចជួយបង្កើនអតិថិជនបានកាន់តែច្រើននោះគឺ ការប្រើប្រាស់នូវទូក្លាសសេសម្រាប់ដាក់តាំងបង្ហាញនូវផលិតផលដែលយើងចង់លក់ ។ ក្នុងអត្ថបទនេះ ហាងលក់ទូទឹកកក និងទូក្លាសសេKoolershop នឹងបង្ហាញពីគុណសម្បត្តិដែលគួប្រើប្រាស់ទូក្លាសសេក្នុងការលក់ភេសជ្ជៈទៅកាន់អតិថិជនរបស់អ្នក ។ទូក្លាសសេសម្រាប់តាំងបង្ហាញទ្វាមួយគឺជាមធ្យោបាយដ៏ល្អមួយសម្រាប់អ្នកក្នុងការទទួលបាននូវការចាប់អារម្មណ៍មកកាន់ហាងរបស់អ្នក ។ ដោយការដាក់តាំងបង្ហាញនូវភេសជ្ជៈដែលមើលទៅប្រកបដោយអនាម័យ និងភាពទាក់ទាញ, នោះអ្នកនិងទទួលបាននូវអតិថិជនកាន់តែច្រើនចូលមកញ៉ាំភេសជ្ជៈរបស់អ្នក។ អតិថិជនខ្លះនឹងចង់ទិញភេសជ្ជៈមួយហើយបន្ទាប់មកចាកចេញទៅជាជាងអង្គុយនៅខាងក្នុងហាង។ ជាទូទៅមនុស្សនឹងមិនទិញភេសជ្ជៈត្រជាក់ទេប្រសិនបើគេមិនបានឃើញភេសជ្ជៈដែលបានបង្ហាញនៅក្នុងហាងនោះ ។ វាក៏ជាសេវាកម្មមួយទៀតដែល អនុញ្ញាតឱ្យមានអារម្មណ៍ងាយស្រួល ផ្តល់ឱ្យអតិថិជនក្នុងការទាក់ទាញឱ្យចូលទៅក្នុងហាងសម្រាប់ទិញភេសជ្ជៈមួយដើម្បីយកទៅឆ្ងាយ។ លើសពីនេះទៅទៀត នៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលគួរតែមានទូក្លាសសេមួយសម្រាប់ដាក់តាំងបង្ហាញនូវភេសជ្ជរបស់អ្នក ។
- Felix Hendrata