តើត្រូវរក្សាទុកអាហារប្រកបដោយសុវត្ថភាពដោយរបៀបណា?

RSS
តើត្រូវរក្សាទុកអាហារប្រកបដោយសុវត្ថភាពដោយរបៀបណា?

យើងអាចរក្សាអាហារនៅក្នុងទូទឹកកក ឬទូក្លាសេ គឺអាស្រ័យលើប្រភេទនៃអាហារនោះ ។  វាគឺជារឿងមួយសំខាន់ណាស់ដើម្បីរក្សាអាហារឲ្យបានល្អប្រកបដោយសុវត្ថភាពនៅពេលញាំ ឬនៅពេលដែលយកមកចម្អិន ៖

  • ការរក្សាអាហារនៅក្នុងទូទឹកកក

         មានប្រភេទអាហារមួយចំនួនចាំបាច់ត្រូវរក្សាទុកនៅក្នុងទូទឹកកកដើម្បីការពារការកកើតនៃបាក់តេរីនៅលើវា  ដូចជាអាហារដែលមានកាលបរិច្ឆេទនៃការប្រើប្រាស់ អាហារដែល ត្រូវបាន ចម្អិនរួច និងអាហារដែលញ៉ាំរួចមានបង្អែម ឬសាច់ដែលចម្អិនរួច ។

  • ទូទឹកកកត្រូវមានភាពត្រជាក់គ្រប់គ្រាន់

         ត្រូវប្រាកដថាទូទឹកកករបស់អ្នកគឺមានភាពត្រជាក់គ្រប់គ្រាន់ ពុំដូច្នោះទេបាក់តេរីនឹងនៅតែកើតឡើងទៅលើអាហាររបស់អ្នក ។ ជាធម្មតា ទូទឹកកកគួរកំណត់សីតុណ្ហភាពនៅចន្លោះពី0ºទៅ 5ºC

  • ការរក្សាទុកនៅក្នុងទូក្លាសសេ

         អ្នកអាចទុកអាហារយ៉ាងមានសុវត្ថភាពដោយប្រើទូក្លាសសេក្នុងរយៈពេលវែង ប៉ុន្តែវាអាចបណ្តាលឲ្យគុណភាពនៃរសជាតិរបស់វាធ្លាក់ចុះ ដូច្នេះការញ៉ាំអាហារទាំងនោះគឺមិនមានភាពល្អនោះទេ ។ អ្នកអាចស្វែងយល់ពីរយៈពេលដែលអាហារអាចរក្សាទុកបាននៅក្នុងទូក្លាសសេ តាមរយៈអនឡាញ សៀវភៅណែនាំ និងផ្លាកសញ្ញានៅលើអាហារ។ល ។            
www.koolershop.com

Previous Post Next Post

  • Felix Hendrata