របស់បីយ៉ាងដែលមិនគួររក្សាទុកនៅក្នុងទូទឹកកក

RSS
របស់បីយ៉ាងដែលមិនគួររក្សាទុកនៅក្នុងទូទឹកកក
         មនុស្សគ្រប់រូបតែងគិតថាការរក្សាទុកបន្លែផ្លែឈើនៅក្នុងទូទឹកកកគឺល្អ ។ នៅថ្ងៃនេះពីហាងលក់ទូទឹកកក និងទូក្លាសសេKoolershop សូមបង្ហាញពីរបស់បីយ៉ាងដែលយើងគួរចៀសវាងក្នុងការរក្សាទុកនៅក្នុងទូទឹកកកដូចជា៖
  • ដំឡូង ៖ នៅពេលដែលវាត្រូវបានរក្សាទុកនៅក្នុងទូរទឹកកកម្សៅនៅក្នុងដំឡូងត្រូវបានបម្លែងទៅជាស្ករ។ នៅពេលចម្អិនឬចៀនស្ករទាំងនេះនឹងបំលែងទៅជាសារធាតុគីមីពុលមួយដែលត្រូវបានគេពិនិត្យឃើញថាមានគ្រោះថ្នាក់សម្រាប់សុខភាព 
  • ចេក  ៖ ដោយសារតែចេកមានផ្ទុកនូវសារធាតុចិញ្ចឹមដោយខ្លួនឯង នោះគេមិនគួរដាក់វានៅក្នុងទូទឹកកកឡើយ។ ចេកអាចត្រូវបានរក្សាទុកនៅកន្លែងធម្មតាបានរហូតទាល់តែពួកវាទុំ។ កាលណាយើងរក្សាវាទុកនៅក្នុងទូទឹកកក សីតុណ្ហភាពត្រជាក់នឹងកាត់បន្ថយដំណើរការនៃការទុំនោះ ហើយសំណើមនិងភាពងងឹតនៃទូរទឹកកកនឹងធ្វើឲ្យបារលួយបាន
  • ខ្ទឹម ៖ ជាធម្មតា ការរក្សាទុកខ្ទឹមនៅក្នុងទូទឹកកក អាចបណ្តាលឲ្យវាឆាប់នឹងដុះពន្លក ហើយអាចនឹងមានដុះផ្សិតនៅលើនោះផងដែរ ដូច្នេះអ្នកគួររក្សាទុកវានៅកន្លែងដែលត្រជាក់ល្មម និងជាកន្លែងដែលស្ងួតល្អ ។

Previous Post Next Post

  • Felix Hendrata